ការReview ពី Mercedes Benz G63 AMG 6x6
កាលពីលើកមុនពួកយើងបានបង្ហាញពីរថយន្ត6x6របស់រថយន្តFordរួចមកហើយ។ហើយថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅមើលរថយន្តដែលប្រកួតប្រជែងជាមួយនឹងរថយន្តមួយនេះវិញម្តង។នោគឺMercedes Benz G63 AMG 6x6។
មុននឹងចូលរៀបរាប់ពីឡាននេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលប្រវត្តិឡាននេះបន្តិច។Mercedes Benz 6x6 ត្រូវបានប្រើប្រាស់តែក្នុងវិស័យយោធាតែប៉ុណ្នោះដោយលែករូបរាងរបស់វាបានកើតចេញពីរថយន្តMercedes Benz G320cdi ដែលជាដើមកំណើតរបស់G class ផងដែរ។
ក្រលែកមកមើលឡាននេះវិញឡាននេះត្រូវបានផលិតឡើងដោយវិស្វកររបស់Mercedes Benzនៅប្រទេសអាឡឺម៉ង់។ឡានបានបំពាក់នូវកង់ចំនួន៦ដែលមានប៉ុង៣ចំណែកឯកង់របស់វាមានទំហំ37-inches។វាបានបំពាក់នូវគ្រឿងOff-roadជាច្រើនដែលមានតម្លៃថ្លៃសម្យនឹងម៉ាករថយន្តល្បីមួយនេះ។
មិនដូចទៅនឹងឡានដែលប្រើនៅក្នុងវិស័យយោធា(6320 cdi 6x6)ដែលបំពាក់នូវម៉ាស៊ីន3.0liter V6 ម៉ាស៊ូតដែលមានកម្លាំង220hp Mercedes Benz G63 AMG 6x6 បានបំពាក់នូវម៉ាស៊ីនtwin-turbocharge 5.5 liter V8 មកពីAMGមានកម្លាំង536hp។ជាមួយនឹងកម្លាំងម៉ាស៊ីនប៉ុននេះគ្មានឧបសក្គណាមករារាំងឡាននេះបានឡើយ។វាអាចរត់ពី0-100km in 6sec។វាអាចផ្ទុកសាំងចំនួន១៥៩លីត្រ។ប៉ុននេះយើងមិនបាច់ព្រួយបារម្ភពីការធ្វើដំណើរផ្លូវឆ្ងាយនោះឡើយ។ឡានមានកំពស់2.2mដែលមានប្រវែង5.8mចំពោះប្រវែងប៉ុននេះខ្ញុំគិតថាវាមិនវែងនោះទេព្រោះវាមានប៉ុង៣។ខ្ញុំជឿថាយើងនឹងមិនប្រកែកថាឡាននេះគឺជាឡានដែលខ្លាំងហើយវាក៏ឡានប៉ុង៣ដំបូងគេដែលអាចជិះនៅលើថ្នល់ជាតិស្របច្បាប់។ឡាននេះត្រូវបានលក់ទៅប្រទេសអារ៉ាប់ អាឡឺម៉ង់ ក៏ដូចជាអាមេរិចផងដែរ។ឡាននេះត្រូវបានដាក់លក់ក្នុងតម្លៃ£370,000។តម្លៃប៉ុននេះសម្រាប់ឡានប៉ុង៣របស់Mercedes Benzខ្ញុំគិតថាមានតែសេដ្ឋីប៉ុណ្នោះដែលមានលុយទិញវា។ខ្ញុំគិតថាថ្ងៃអនាគតនឹងមានការនាំចូលឡានមួយនេះមកស្រុកខ្មែរជាមិនខាន។
អគុណសម្រាប់ការអានអត្ថបទមួយនេះ
ប្រភព:https://www.autocar.co.uk/car-review/mercedes-amg/g-63-6x6

Post a Comment