Header Ads

test

ការធ្វើបទបង្ហាញអំពីរថយន្តFord F-150 Raptor 6x6 /Ford F-150 Raptor 6x6 Review

អ្នកទាំងអស់គ្នាប្រហែលជាបានដឹងពត៌មានអំពីFord F-150 Raptor រួចមកហើយ។អ្នកទាំងអស់គ្នាក៏ទទួលស្គាល់ថាឡានមួយនេះជាប្រភេទរថយន្តOff-roadដោយបំពាក់ទៅដោយគ្រឿងលេងដ៏ស្រស់ស្អាតទើបធ្វើឲឡានមួយនេះទទួលការចាប់អារម្មណ៍ជាខ្លាំង។ដោយចង់ឲឡានមួយនេះក្លាយទៅជាឡានដែលល្អអស្ច្យារនិងខ្លាំងជាងគេនោះក្រុមហ៊ុនមួយឈ្មោះHennesseyបានផ្លាស់ប្តូររូបរាងរបស់វាទៅជាឡានមួយថ្មីផ្សេងទៀត។
បើអ្នកមិនទាន់ស្គាល់ក្រុមហ៊ុននេះទេគឺថ្ងៃនេះខ្ញុំនឹងរៀបរាប់ពីក្រុមហ៊ុនដ៏ល្បីនេះបន្តិច។ក្រុមហ៊ុននេះជាក្រុមហ៊ុនដ៏ល្បីមួយរបស់ America ដែលមានឯកទេសខាងកែប្រែរថយន្ត(Modify)និងTuningសំរាប់ម៉ាករថយន្តល្បីៗក្នុងនោះមានដូចជា Ferrari, Porches, Maclaren, Chevrolet, Dodge, Cadillac, Lotus, Jeep, Ford, GMC, Lincoln and Lexus. Founder របស់ក្រុមហ៊ុននេះគឺលោក John Hennessey។បន្ទាប់ពីបានសង្ខេបប្រវត្តិរបស់ក្រុមហ៊ុននេះរួចហើយយើងត្រលប់មកមើលឡានFord F-150 raptor 6x6នេះវិញ។ក្រុមហ៊ុន Hennesseyបានបន្ថែមនូវប៉ុង១ទៀតហើយក្លាយទៅជាឡានដែលមានប៉ុង៣6x6បាន។រថយន្តនេះត្រូវបានគេហៅថា Velociraptor 6x6។ Velociraptor 6x6ត្រូវបានបង្កើតសំរាប់តែរថយន្តFord F-150 raptorជំនាន់ទី២នេះតែប៉ុនណោ្នះ។ក្រោយពេលប្រកាសបាន១ឆ្នាំឡានត្រូវបានឲកម្មង់ទិញជាផ្លូវការហើយក្រុមហ៊ុន Hennesseyគ្រងបង្កើតឡានតែ៥០គ្រឿងតែប៉ុនណ្នោះ។ឡាននេះបានបំពាក់នូវកាងខាងមុខថ្មីជាមួយនឹងដែករបារដ៏រឹងមាំ ក៏ដូចជាពិលកាង២គ្រាប់សងខាង។
ចំណែកឯកង់របស់វាត្រូវបានផ្លាស់ប្តូរទៅជា 21 inches alloy wheelsព័ទ្ធជុំវិញដោយកង់Off-roadហើយយើងក៏អាចទម្លាក់ប៊ូមបានតាមចិត្តផងដែរ ហើយវាក៏បានបំពាក់នូវហ្រ្វាំងម៉ាកBrembo ដែលល្អបំផុតសំរាប់រថយន្តធំបែបនេះ។
The Velociraptor 6x6ប្រើប្រាស់ម៉ាស៊ីន3.5-liter twin turbocharge EcoBoost V6 ដូចទៅនឹងF-150 Raptorធម្មតាដែរ។ប៉ុន្តែអំឡុងពេលដែល F-150 Raptorធម្មតាមានកម្លាំង 450 horsepower and 510 pound-feet of torque, The Velociraptor 6x6 មានកម្លាំង600hp and 602 pound-feet of torque នេះគឺដោយសារ Hennessey’s HPE600 performance package. Hennesseyបានផ្លាស់ប្តូរTurbo, re-mapped ECU, ប្តូរស៊ីមុំាង and new air intercooler. Hennesseyបានរំពឹងទុកថាឡាននេះនឹងអាចជាន់(Accelerate)ពី0-60mph in 4.9second។ Velociraptor 6x6មិនត្រឹមតែជារថយន្តដែលខ្លាំងសំរាប់Off-roadនោះទេតែវាក៏មានរូបរាងសង្ហាក្នុងការទាក់ទាញភ្នែករបស់អ្នកដ៏ទៃដែរ។
អ្នកទាំងអស់គ្នាអាចកម្មង់ឡាននេះបានពីFord dealership ឬតាមHennesseyក៏បានដែរ។ចំពោះតម្លៃរបស់វាវិញអាចនឹងចាប់ពី$349,000ឡើងទៅ។នៅថ្ងៃអនាគតយើងមិនដឹងថានឹងមានក្រុមហ៊ុនណាហ៊ានបង្កើតឡានដែលប្លែកជាងនេះនោះទេ។សព្វថ្ងៃនេះក្រុមហ៊ុនMercedes Benz ក៏បានកែឡានរបស់ខ្លួន (គឺG63 AMG) ឲទៅជាឡានដែលមានប៉ុង៣ដែរ។ឡាននោះគឺMercedes Benz G63 AMG 6x6 ដែលមានកម្លាំងប្រហាក់ប្រហែលនឹង Velociraptor 6x6នេះដែរ។បើចង់ដឹងពត៌មានអំពីឡាននេះសូមរងចាំនូវអត្ថបទបន្តដែលខ្ញុំនឹងនិយាយអំពីវា។អគុណអ្នកទាំងអស់គ្នាដែលបានចុចអានអត្ថបទមួយនេះ។

ប្រភពពី: Digitaltrend
Link:https://www.digitaltrends.com/cars/hennessey-ford-raptor-6x6-pictures-specs-performance/

No comments