មកស្វែងយល់ពីប្រព័ន្ធHybrid System
ប្រទេសកម្ពុជាយើងសព្វថ្ងៃអត្រាយាន្តយន្តមានការកើនឡើងជាលំដាប់ជាពិសេសរថយន្តតែម្តង។អ្នកទាំងអស់គ្នាប្រាកដជាបានដឹងពីរថយន្តដែលប្រើប្រាស់ប្រព័ន្តHybridហើយមែនទេ។ប៉ុន្តែមានមនុស្សមិនច្រើននោះទេដែលដឹងពីប្រព័ន្ធដំណើរការរបស់វា។ថ្ងៃនេះខ្ញុំនឹងពន្យល់ឲបានក្បោះក្បាយនិងងាយយល់។ដោយដំបូងយើងត្រូវដឹងថាហេតុអ្វីបានជាគេពេញនិយមឡានHybridនេះ?ចម្លើយដ៏ខ្លីគឺដោយសារវាកាត់បន្ថយការចំណាយទៅលើសាំង។ដោយឡានhybridប្រើប្រាស់Electric motorជាមួយនិងម៉ាស៊ីនសាំងដែលធ្វើឲឡាននេះប្រើប្រាស់សាំងតិច។ចំពោះHybrid car ភាគច្រើនក្នុង1Galon(1galon=3.78liter)វាអាចជិះបាន51mile(1mile=1.6km)នៅក្នុងក្រុងនិង48mileនៅផ្លូវត្រង់។ក្នុងចំណោមឡានHybridទាំងអស់យើងសង្កេតឃើញថារថយន្តPriusមានការពេញនិយមជាងគេ។ងាកមកមើលការដំណើរការរបស់វាវិញ។ខាងក្រោមនេះជាផ្នែកខាងក្នុងសំខាន់ៗរបស់ឡានHybrid។នៅពេលដែលយើងចេញដំណើរភ្លាមElectric Motorជាអ្នកធ្វើការ។Electric motor អាចរត់បានរហូតដល់15mph(24km)មុនពេលដែលវារត់ចូលទៅម៉ាស៊ីនវិញ។នេះជាមូលហេតុដែលការប្រើប្រាស់ក្នុងក្រុងស៊ីតិចជាងការរត់ផ្លូវឆ្ងាយ។នៅពេលយើងបន្ថែមល្បឿននោះម៉ាស៊ីនជាអ្នកដំណើរការម្តងហើយម៉ាស៊ីនក៏បានផ្តល់ថាមពលទៅឲGeneratorដែលផលិតថាមពលនិងទុកក្នុងអាគុយដើម្បីសាកទុកនិងប្រើប្រាស់នៅពេលក្រោយទៀត។
នៅពេលដែលយើងជាន់ខ្លាំងម៉ាស៊ីននិងElectric motor ធ្វើការព្រមគ្នាដើម្បីផ្តល់នូវកម្លាំងសមស្របមួយ។នៅពេលនេះមាស៊ីនក៏ផ្តល់ថាមពលដល់GeneratorហើយElectric motor បានយកថាមពលពីBattery(អាកុយ)និងGenerator នៅពេលដែលវាត្រូវការ។
នៅពេលដែលយើងជាន់ហ្រ្វាំងប្រព័ន្ធHybridមានមុខងារពិសេសមួយដែលមានឈ្មោះថា”Regenerative braking”។នៅពេលជាន់ហ្រ្វាំងម៉ាស៊ីននិងElectric motorឈប់ដំណើរការហើយGeneratorក៏ផលិតភ្លើងអគ្គីសនីទៅឲអាគុយសំរាបើប្រើប្រាស់ពេលក្រោយ។
កាលណាដែលយើងឈប់រថយន្តម៉ាស៊ីននិងelectric motor ត្រូវបានឈប់ដំណើរការដោយឡានប្រើប្រាស់អាគុយដើម្បីឲប្រព័ន្ធភ្លើងនៅក្នុងរថយន្តនៅតែដំណើរការដដែល។អគុណអ្នកទាំងអស់គ្នាសំរាប់ការអាន។

Post a Comment