Header Ads

test

មកដល់ថ្មីToyota corolla hatchback 2019!!

អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់រថយន្តម៉ាកcorolla ហើយមែនទេ។រថយន្តនេះមានការពេញនិយមមែនទែននូវក្នុងស្រុកខ្មែរដោយសារកម្លាំងម៉ាស៊ីនក៏ដូចជាតម្លៃនិងរូបរាងរបស់វា។វាជាប្រភេទsedanដែលមានទំហំធំល្មមសំរាប់គ្រួសារតូចមួយឬសំរាប់យុវវ័យ។វាបានផលិតតាំងពីឆ្នាំ1966នៅប្រទេសជប៉ុនរហូតមកដល់បច្ចុប្បន្ន។ថ្មីៗនេះក្រុមហ៊ុនToyotaបានបញ្ចេញនូវឡានម៉ូដែលCorolla Hatchback(HB)ដែលវាមានប្រឡោះដាក់អីវាន់បានច្រើនជាងsedan។
ចំពោះម៉ូដែល2018នេះវិញមានការកែប្រែច្រើនពីឆ្នាំមុនៗហើយលើសពីនេះទៅទៀតវាក៏បានបំពាក់នូវគ្រឿងអេឡិចត្រូនិចទំនើបៗផងដែរ។ដោយខាងក្នុងរថយន្តនេះបានបំពាក់កៅអីដែលមានផាសុខភាពអមជាមួយនឹងពណ៌ដ៏សាមញ្ញគឺពណ៌ខ្មៅបូកជាមួយនឹងថ្នេរដេរពណ៌ស។
រថយន្តនេះក៏បានបំពាក់នូវអេក្រង់ទំហំ8-inchដែលបំពាក់មកជាមួយនឹងApple car play ដែលផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់iphone។
លើសពីនេះវាបានបំពាក់នូវប្រព័ន្ធSOSដែលអាចឲយើងធ្វើការតេហៅក្រុមសង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់។វាក៏អាចធ្វើការទំនាក់ទំនងទៅក្រុមសង្រ្គោះបន្ទាន់ដោយខ្លួនឯងបានដែរនៅពេលដែលឡាននេះផ្ទុះAirbag។។ឡាននេះបំពាក់នូវម៉ាស៊ីនទំហំ2.0 liter មានកម្លាំងសេះ168hpអមជាមួយប្រអប់លេខ6លេខដែលក្នុង100kmវាស៊ីត្រឹមតែ7.5 លីត្រតែប៉ុនណ្នោះ។ម៉ូដែលនេះមានSEនិងXSEសំរាប់ជ្រើសរើសផងដែរ។ឡានមួយនេះនឹងមានតម្លៃចាប់ពី$19990(តម្លៃនៅអាមេរិច)ដែលវាអាចកើនរហូតទៅដល់$24000សំរាប់ការបន្ថែមoption។សរុបមកឡានមួយនេះពិតជាមានរូបរាងស្រស់ស្អាតមែនសមនឹងយុវវ័យសម័យថ្មី។

No comments