Header Ads

test

មកមើលឡានម៉ាកKIA Stinger GTនេះវិញម្តង!!!

អ្នកទាំងអស់គ្នាប្រាកដជាបានដឹងនិងបានឮពីក្រុមហ៊ុនឡានឈ្មោះKIAហើយ។ក្រុមហ៊ុននេះជាក្រុមហ៊ុនេបស់កូរ៉េដែលមានប្រជាប្រីយភាពមែនទែន។ដោយប៉ុន្មានឆ្នាំចុងក្រោយនេះKIAបានធ្វើឲពីភពលោកភ្ញាក់ផ្អើលនឹងឡានរបស់ខ្លួនហើយក្នុងនោះក៏មានកម្ពុជាផងដែរ។វាពេញនិយមមែនទែននៅក្នុងស្រុកខ្មែរ។វាមានម៉ូដែលជាច្រើនប៉ុន្តែថ្ងៃនេះពួកយើងមានម៉ូដែលមួយមកបង្ហាញដែលវាបានវាយលុកទីផ្សាររបស់អាមេរិចជាខ្លាំង។ម៉ូដែលនោះគឺKIA Stinger GT។ឡានមួយនេះបានបំពាក់នូវម៉ាស៊ីន 3.3L twin-turbo V6 ដែលមានកម្លាំងសេះរហូតដល់365hpជាមួយនឹងប្រអប់លេខ8-speed automatic។ដោយសារកម្លាំងដ៏ខ្លាងរបស់ម៉ាស៊ីននេះហើយទើបធ្វើឲឡាននេះមានការពេញនិយម។ចំពោះគ្រឿងខាងក្រៅវិញមានភាពទាក់ទាញមែនទែន។វាជាប្រភេទឡានមានទ្វារ៤(Sedan)ហើយវាមានមានរាងស្រដៀងទៅនឹងឡានPorsche Panamera ។ហ្វ្រាំងរបស់វាបានបំពាក់នូវហ្វ្រាំងម៉ាក Brembo អមជាមួយនឹងយ៉ាន់19-inchផងដែរ។ម៉ូដែលនេះវាមានតម្លៃរាងខ្ពស់ជាងគេដែលតម្លៃធម្មតាមានតម្លៃ $38350(តម្លៃនៅអាមេរិច) ហើយអាចឡើងទៅដល់ជិត $60000(តម្លៃនៅអាមេរិច) ចំពោះoption បន្ថែម។ម៉ូដែលនេះមានទៅតាមTrimដូចជា KIA Stinger GT1 និង KIA Stinger GT2។

No comments