ងាកមកមើលរថយន្ត2019 Chevrolet Blazer
ម៉ាករថយន្តChevrolet មានការពេញនិយមជាខ្លាំងនៅលើពិភពលោកក្នុងនោះក៏មានប្រទេស
កម្ពុជាផងដែរ។
Chevroletបានបោះទីតាំងនៅប្រទេសកម្ពុជាមិនជាយូរប៉ុណ្មានក៏មានសន្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដែលមានដូចជាមន្តី្ររាជការ អ្នករកស៊ី ក៏ដូចជាប្រជាពលរដ្ធទូទៅផងដែរ។ចំពោះម៉ូដែលរបស់Chevroletក៏មានច្រើនដែរមានតាំងពីប្រភេទSedan, SportនិងTruckជាដើម។និយាយអំពីម៉ូដែលឡានរបស់ម៉ាកដ៏ល្បីមួយនេះវិញក្នុងពេលថ្មីៗនេះបានបញ្ចេញនូវម៉ូដែលថ្មីរបស់ខ្លួនដែលមានឈ្មោះថាChevrolet Blazerដែលវាបានកែរូបរាងថ្មីពីម៉ូដែលចាស់គឺChevrolet Trailblazer។
វាគឺជាប្រភេទmid-size crossover SUV មានន័យថាវាជាប្រភេទSUVខ្នាតមធ្យមក៏ប៉ុន្តែវាមានកម្លាំងខ្លាំងជាងSUVធំៗមួយចំនួនទៅហើយ។ឡាននេះបានបំពាក់នូវគ្រឿងលេងជាច្រើននិងបានកែប្រែរាងឲជាគួរគយគន់និងចង់បានយកមកប្រើ។ជាដំបូងងាកមកមើលរូបរាងរបស់វាជាមុនសិនឡាននេះបានកែរប្រែស្ទើរតែទាំងស្រុងទៅហើយដោយវាបានកែនូវចង្គៀងខាងមុខនិងខាងក្រោយ កាងខាងមុខនិងខាងក្រោយ កង់ហើយក៏ដូចជាយ៉ាន់ផងដែរ។ការកែប្រែរូបរាងដ៏ថ្មីស្រឡាងនេះបានធ្វើឲឡាននេះមានការចាប់អារម្មណ៍ជាខ្លាំង។និយាយពីការកែរូបរាងនេះយើងមិនទាន់បានលម្មិតពីវាប៉ុន្មានទេ ដូច្នេះតោះទៅមើលរូបរាងវាទាំងអស់គ្នា។អ្នកទាំងអស់គ្នាក៏អាចចូលទៅមើលvideoរបស់វានៅថ្ងៃសម្ភោធបានដែរតាមដំណរលីងនៅខាងក្រោមនេះបាន។
https://www.facebook.com/leng50z/videos/206191566749534/
Chevrolet Blazerបានបំពាក់នូវចង្កៀងFull LED daytime running light មានន័យថានៅពេលយើងបើកបរនៅពេលថ្ងៃវានឹងមានខ្សែរបន្ទាត់LEDមួយភ្លឺដែលលើកសម្រស់ឡាននេះមួយកំរិតទៀត។
ចំណែកឯស្តុបខាងក្រោយក៏បានផ្លាស់ប្តូរដែរ វាមានរាងដូចសញ្ញាព្រួញដែលនៅពេលយើងស៊ីញ៉ូម្តងៗគឺស្អាតមែនទែន។
ងាកទៅមើលយ៉ាន់របស់វាវិញបានបំពាក់នូវយ៉ាន់ទំហំ18-inchហើយយើងក៏អាចupgradeទៅ21-inchបានដែរ។ចំពោះម៉ូដែលRSបានបំពាក់នូវយ៉ាន់21-inchស្រាប់។និយាយពីម៉ូដែលរបស់Blazerនេះវិញគឺវាមាន3ជម្រើសគឺBase, Premier, និងRS model។
។ចំពោះRS modelវាមានលក្ខណៈពិសេសជាងគេដោយវាជាលក្ខណៈSpecial edition ដោយវាបានបំពាក់នូវយ៉ាន់21-inchដោយមានខ្សែរពណ៌ក្រហមព័ទ្ធជុំវិញកែមកង់នោះ។ចំនែកឯកាងខាងមុខក៏ខុសគ្នាដែរដោយវាមានរាងជាអង្កាញ់ៗដែលមើលទៅកាចមែនទែន។Chevrolet Blazer មានជម្រើស២ឲអ្នកជ្រើសរើសដោយ១ជាប្រភេទម៉ាស៊ីន4និងមួយទៀតប្រភេទម៉ាស៊ីន6។ម៉ាស៊ីន4មានទំហំ2.5literមានកម្លាំង193 horsepowerចំណែកឯម៉ាស៊ីន6វិញមានទំហំ3.6 literមានកម្លាំង305 horsepower.ម៉ូដែលខាងលើនេះសុទ្ធតែបំពាក់នូវប្រអប់លេខដូចគ្នាគឺ9-speed automaticនិងមានប៉ុង២ដូចគ្នា។ចំពោះម៉ូដែលម៉ាស៊ីន6អាចអូសរហូតទៅដល់4500 pound=2041 kg ដែលប៉ុណេះគឺវាគ្រប់គ្រាន់ហើយសំរាប់ប្រភេទmid-size SUVមួយនេះ។ចំពោះបចេ្ចកទេសឬelectronicខាងក្នុងឡាននេះវិញគឺកប់ណាស់សំរាប់ឆ្នាំ២០១៩ដោយវាបានបំពាក់នូវអេក្រង់8-inch, apple carplay, android auto, wireless charging, rear backup camera, adaptive cruise control និង Emergency brakeជាដើម។សរុបមកឡានមួយនេះពិតជាសាកសម្យជាមួយគ្រប់ស្រទាប់វណ្ណៈហើយសង្ឃឹមថា Chevrolet Cambodia នឹងយកឡានមួយនេះមកស្រុកខ្មែរឆាប់ៗនេះទៅចុះ។
អគុណអ្នកទាំងអស់គ្នាសម្រាប់ការអានអត្ថបទមួយនេះ។
source: The Car Connection

Post a Comment