Header Ads

test

ងាកមកមើលឡានប្រភេទSUVទាំង៥ដែលមានកម្លាំងមិនចាញ់sportcarមួយចំនួន!!!!!!!

ឡានសព្វថ្ងៃនេះមានច្រើនប្រភេទណាស់សំរាប់ជ្រើសរើសទៅតាមតំរូវការរបស់អតិថិជន។ក្នុងនោះក៏មានកម្លាំងកាន់តែខ្លាំងនិងកាន់តែទំនើបផងដែរ។ថ្ងៃនេះយើងងាកមកមើលឡានប្រភេទSUVដែលមានកម្លាំងខ្លាំងក៏ដូចជារក្សានូវភាពស្រស់ស្អាតនិងមានផាសុខភាពនូវដដែល។ចំពោះឡានទី1នោះគឺ
1.Range Rover Sport SVR
ឡាននេះបានបំពាក់នូវម៉ាស៊ីន5.0L supercharged V8 ដែលមានកម្លាំង575hpដែលពី0-60mphប្រើរយៈពេលត្រឹមតែ4.5វិនាទីតែប៉ុណ្ណោះ។បើទោះបីជាវាមានកម្លាំងខ្លាំងក៏ពិតមែនឡាននេះនូវតែអាចបើកបរគ្រប់កាលៈទេសៈដូចជាoffroadជាដើម។ចំពោះផ្នែកខាងក្នុងវិញគឺបានរចនាយ៉ាងស្រស់ស្អាតដោយចំពោះម៉ូដែលSVRយើងទទួលបានRacing seatនិងCarbon Fiber optionជាច្រើនទៀត។លើសពីនេះវាបានបំពាក់នូវគ្រឿងអេឡិចត្រូនិចទំនើបៗដូចទៅនឹងRange Roverធម្មតាដែរ។
2.Bmw X5M
ឡាននេះបានបានបំពាក់នូវម៉ាស៊ីន4.4L twin-turbocharge V8 ដែលមានកម្លាំង555bhpដែលពី0-62mphប្រើប្រាស់រយៈពេលត្រឹមតែ4.6វិនាទីប៉ុណ្ណោះ។
3.Porsche Cayenne Turbo S
វាបានបំពាក់នូវម៉ាស៊ីន 4.8L twin-turbocharge V8 ដែលមានកម្លាំង570hpអមជាមួយនឹងប្រអប់លេខដែលមាន8លេខនិងប្រព័ន្ធfour wheel drive ផងដែរ។
4.Mercedes Benz G65 amg
វាបានបំពាក់នូវម៉ាស៊ីន6.0L twin-turbocharge V12 ផលិតបានកម្លាំង621hpដែលពី0-60mph ប្រើប្រាស់រយៈពេលត្រឹមតែ5.1វិនាទីប៉ុណ្ណោះ។
5.Rolls Royce Cullinan
ឡាននេះចេញពីក្រុមហ៊ុនមកគឺមានម៉ាស៊ីន6.75L V12 ផលិតបានកម្លាំង571hp ប៉ុង២ដោយប្រើប្រាស់ប្រអប់លេខautomatic។ឡាននេះប្រើប្រាស់រយៈពេលចន្លោះពី4ទៅ5វិនាទីប៉ុណ្ណោះក្នុងការជាន់ពី0-62mph។




No comments