Header Ads

test

ចង់លង់ឡាននេះហើយ!!!!!!!!!!!!

សួរស្តីអ្នកទាំងអស់គ្នាជួបគ្នាម្តងទៀតជាមួយនឹងការបង្ហាញឡានសេរ៊ីថ្មីមួយទៀត។ឡាននេះមកពីក្រុមហ៊ុនSubaruដែលមានឈ្មោះថាBRZ។ឡាននេះចេញដំបូងក្នុងឆ្នាំ2013ដែលក្រុមហ៊ុនSubaruនិងScionបានបង្កើតវាឡើងដែលមានរូបរាងប្រហាក់ប្រហែលគ្នាទៅហើយ។ចំពោះម៉ូដែលរបស់Scionមានឈ្មោះថាFR-Sតែបន្ទាប់ពីចេញបានប៉ុន្មានឆ្នាំក្រោយមកក្រុមហ៊ុនScionក៏បានផ្ទេរក្រុមហ៊ុនរបស់ខ្លួនឲទៅក្រុមហ៊ុនToyotaវិញហើយToyotaក៏បានកែឈ្មោះឡាននេះទៅជាGT-86វិញ។
Scion FR-S 2013
Subaru BRZ 2013
Subaru BRZ បានបំពាក់នូវម៉ាស៊ីន2.0 liter I4 ដែលមានកម្លាំងសេះ200hpចំពោះautomatic transmission(លេខអូតូ)និង 205hp ចំពោះManual transmission(លេខដៃ)។ ផ្នែកខាងក្នុងបានបំពាក់នូវពូកស្បែកចំពោះLimited trimព្រមទាំងអេក្រង់ទំហំ6.2 inchដោយបំពាក់មកជាមួយApple car play និង Nacigationចំពោះ Limited trim។ចំណែកឯផ្នែកខាងក្រៅវិញបានបំពាក់នូវបានបំពាក់នូវយ៉ាន់ទំហំ17 inch, ពិលកាងក្រោម, ចង្កៀងគុច ដែលធ្វើឲឡាននេះមានសម្រស់កើនមួយកម្រិតទៀត។ចំពោះTrim Limited បានបំពាក់នូវ Keyless entery និង push/stop button ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។
Trimដែលខ្ពស់ជាងគេនោះគឺSubaru BRZ TS ដែលTSនេះមានន័យថា Tune by STI។
ឡាននេះវាមិនមានកម្លាំងខ្លាំងនោះទេតែរូបរាងរបស់វាវិញហាក់បីដូចជាលឿនខ្លាំងណាស់អញ្ចឺង។អ្នកប្រើប្រាស់ឡាននេះភាគច្រើនបានបំពាក់នូវTurbo Kit ឬ Supercharger Kit ហើយអ្នកខ្លះទៀតវិញបានប្តូរម៉ាស៊ីនដាក់ម៉ាស៊ីន8ក៏ដូជាការដាក់Widebody Kitដែលធ្វើឲឡាននេះមានការពេញនិយមខ្លាំងក្នុងផ្លាស់ប្តូរវាទៅជាDrift car ឬ Project car។
ឡានBRZនេះបានប្តូរម៉ាស៊ីនទៅជាម៉ាស៊ីន8

No comments