Header Ads

test

5ចំណុចដែលធ្វើឲឡានម៉ាកTesla Model 3 មានការពេញនិយមជាងModel ដ៏ទៃ

ក្រុមហ៊ុនTeslaបានបញ្ចេញរថយន្តរបស់ខ្លួនជាបន្តបន្ទាប់ហើយថ្មីៗនេះបានបញ្ចេញនូវរថយន្ត2គ្រឿងបន្ថែមទៀតគឺTesla roadster និង Tesla Model 3 ។ថ្ងៃនេះពួកយើងនឹងរៀបរាប់ចំណុចខ្លះៗពីរថយន្ត Tesla Model 3 នេះ។ ចំណែកឯTesla Roadster ពួកយើងនឹងបង្ហាញនៅពេលក្រោយ។វាមាន5ចំណុចដែលធ្វើឲឡាននេះមានភាពទាក់ទាញ។
1/ ចំពោះផ្នែកខាងក្នុងក្រុមហ៊ុនTeslaបានបំបាត់នូវButtonដែលសុំាញុំាចេញពីចង្កូតរថយន្ត ក៏ដូចជា នៅផ្នែកកណ្តាលរបស់ឡាននេះផងដែរ។វាបានជំនួសមកវិញនូវអេក្រង់ទំហំ15-inch ដែលស្ទើរតែការបញ្ជាទាំងអស់សុទ្ធតែនៅក្នុងនេះ។ដូចនេះឡាននេះបានផ្តល់ភាពសាមញ្ញតែទំនើប។
2/ និយាយពីអេក្រង់ទំហំ15-inchនេះយើងអាចបញ្ជាភ្លើងចង្កៀងមុខឲទៅជាAuto mode ឬ ក៏បិទភ្លើងជាដើម។មូលហេតុដែលយើងត្រូវប្រើវិធីនេះព្រោះរថយន្តនេះគ្មានកន្លែងបិតភ្លើងក្រៅពីនេះដូចឡានធម្មតានោះទេ។និយាយជារួមមុខងារទាំងអស់បានបញ្ចូលក្នុងScreenទំហំ15ឮ-inchនេះអស់ហើយ។
3/ ក្រុមហ៊ុនTeslaបានបង្កើតappសម្រាប់ឡានមួយនេះដែលអាចបញ្ជាពីខាងក្រៅបានដោយនៅក្នុងនោះយើងអាចLockឡានបានដោយភ្ជាប់ជាមួយនឹងសោររបស់យើង ហើយយើងក៏អាចបញ្ជាម៉ាស៊ីនត្រជាក់បានដែរដោយមិនចាំបាច់ចូលទៅក្នុងឡាន។
4/ ជាមួយនឹងអេក្រង់ទំហំ15-inch ការមើលកាមេរ៉ាពេលថយក្រោយក៏មានភាពងាយស្រួលផងដែរដោយសារអេក្រង់មានទំហំធំ។
5/ វាជារឿងអស្ចារ្យពេកទៅហើយដែលឡានអាចបើកខ្លួនឯងបាន។ក្រុមហ៊ុននេះបានធ្វើឲពិភពលោកភ្ញាក់ផ្អើលជាមួយនឹងការបង្កើតមុខងារAutopilot។ Tesla បានបំពាក់មុខងារនេះរួចមកហើយទៅលើModelមុនៗរបស់ខ្លួន។មុងងារនេះក៏បានបំពាក់នៅលើរថយន្តTesla Model 3 នេះដែរ។នៅពេលមុខងារនេះដំណើរការវាបានគ្រប់គ្រងទៅលើហ្វ្រាំង ហ្គែរ ដៃចង្កូត ក៏ដូចជាគម្លាតរវាងរថយន្តខ្លួននឹងអ្នកដ៏ទៃផងដែរ។

No comments