ហេតុអ្វីបានជារថយន្តHighlanderនិងRx300មានការពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជា?
នៅប្រទេសកម្ពុជាយើងកំណើនរថយន្តមានការកើនឡើងជាលំដាប់ដែលធ្វើឲវិស័យរថយន្តនៅកម្ពុជាមានការរីកចំរើន។ទន្ទឹមនឹងនេះយើងសង្កេតឃើញថាការប្រើប្រាស់រថយន្តLexus rx300 និង Toyota Highlander មានការកើនឡើងគួរឲកត់សម្គាល់។តើអ្នកមានឆ្ងល់ទេថាហេតុអ្វីបានជាម៉ាកឡាន២គ្រឿងនេះមានការពេញនិយម។តោះថ្ងៃនេះខ្ញុំនឹងលើកយកមូលហេតុខ្លះៗដែលធ្វើឲវាមានប្រជាប្រិយបែបនេះ។
កត្តាទី១នោះគឺ តម្លៃ។ឡានLexus rx300មួយនេះត្រូវបានផលិតឡើងចាប់ពីឆ្នាំ១៩៩៩ដល់២០០៣ដែលមានភាពទាន់សម័យនិងទំនើប។ចំពោះតម្លៃរបសវានៅក្នុងស្រុកខ្មែរមានតម្លៃចាប់ពី១៦០០០$ឡើងទៅឬក៏អាចថោកជាងនេះតាមរូបរាងរបស់រថយន្តហើយខ្លះក៏អាចដល់ជិត២០០០០$តាមឃ្លាំងមួយចំនួន។ចំណែកឯរថយន្តToyota Highlanderឯណោះវិញក៏មិនចាញ់Lexusដែរវាត្រូវបានផលិតចាប់ពីឆ្នាំ២០០១ដល់បច្ចុប្បន្នក៏បុន្ដែឆ្នាំដែលពេញនិយមជិះជាងគេនោះគឺពី២០០១ដល់២០០៥ដោយសារវាមានតម្លៃសមរម្យហើយបើនិយាយពីរូបតាងរបស់វាក៏មិនខុសគ្នាប៉ុន្មានដែរ។អ្នកអាចទិញឡាននេះបានក្នុងតម្លៃចាប់ពី១៥០០០$ឡើងទៅហើយតម្លៃក៏គិតទៅតាមម៉ាសីុននិងឆ្នាំផងដែរ។
កត្តាទី២នោះគឺ ម៉ាសីុន។ឡានទាំងពីរនេះត្រូវបានបំពាក់ម៉ាសីុនដូចគ្នាគីម៉ាសីុន3.0 V6 ដែលមានកម្លាំង២២០hp។ម៉ាសីុនរបស់វាគឺធន់មែនទែនដោយតាមការសង្កេតនិងសាកសួរពត៌មានពីម្ចាស់រថយន្តមកគិម៉ាសីុននេះនៅតែស្ទុះបើទោះបីជាវាមានអាយុកាលចាស់ក៏ដោយ។មូលហេតុនេះហើយទើបធ្វើឲវាមានប្រជាប្រិយភាពខ្លាំង។
កត្តាទី៣នោះគឺរូបរាងនិងភាពទាន់សម័យ។ឡានទាំងពីរនេះត្រូវបានផលិតមកយ៉ាងប្រណិតដោយបំពាក់នៅគ្រឿងទំនើបៗជាច្រើន។ចំពោះរថយន្តLexus Rx300 គឺមានជម្រើសពីរឲយើងជ្រើសរើសគឺយើងអាចជ្រើសប៉ុងមួយ(Front Wheel Drive)ឬជ្រើសរើសប៉ុងពីរ(All Wheel Drive)។ចំណែកនៅខាងក្នុងរថយន្តវិញក៏បានបំពាក់នៅឧបករណ៏មួយចំនួនដូចជា JBL sound system, ពូកស្បែក(Leather Seat), LCD screen សំរាប់សារេមាសីុនត្រជាក់,បង្ហាញទិន្នន័យផ្សេងៗនិងSunroof ជាដើម។ចំណែកឯរថយន្តHighlanderវិញក៏មិនចាញ់Lexus ប៉ុន្មានដែរដោយវាមានម៉ាសីុនឲយើងជ្រើសរើសគឺម៉ាសីុន៤និងម៉ាសីុន៦ ដោយម៉ាសីុន៦មាន Limited និង អត់ Limited ហើយមានប៉ុង២ឬប៉ុង១។ដូចច្នេះToyotaបានផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសយកមកប្រើប្រាស់។ Highlander មិនបានបំពាក់ជាមួយLCDនោះទេតែក្រៅពីនេះវាមានសឹងតែទាំងអស់។ចំពោះម៉ាសីុន៤និងម៉ាសីុន៦អត់Limitedអ្នកមិនបានកៅអីស្បែកនោះទេ ដោយវាជាកៅអីCloth ធម្មតា។សរុបមកឡានទាំងពីរនេះពិតជាសាកសម្យនឹងតម្លៃណាស់។
អគុណអក្នទាំងអស់គ្នាដែលបានអានអត្ថបទមួយនេះ។
បើមានចំណុចត្រង់ណាដែលមិនត្រឹមត្រូវឬខុសសូមអធ្យាស្រ័យផង។
ហើយអ្នកក៏អាចComment ខាងក្រោមនេះបានដើម្បីឲខ្ញំកែសំរួល។
ជួបគ្នានៅអត្ថបទផ្សេងទៀត។
ជំរាបលា
Post a Comment