Review of Ford Ranger Raptor / ការរៀបរាប់ត្រួសៗពីរថយន្តFord ranger raptor
វិស័យរថយន្តនៅកម្ពុជាសព្វកំពុងតែមានភាពរីកចម្រើនយ៉ាងខ្លាំងដែលធ្វើអោយម៉ាករថយន្តល្បីៗជាច្រើនបានមកដាក់ទុននៅស្រុកខ្មែរ។ក្នុងនោះដែរគឺមានក្រុមហ៊ុនFordដែលជាម៉ាកល្បីមួយរបស់ប្រទេសអាមេរិច។អក្នទាំងអស់គ្នាបានដឹងរួចមកហើយថារថយន្តFordនៅប្រទេសកម្ពុជាសព្វថ្ងៃកំពុងតែមានប្រជាប្រ័យភាពយ៉ាងខ្លាំងពីសំណាក់យុវវ័យក៏ដូចជាមន្ត្រីរាជការនិងអ្នករកសីុជាដើម។សព្វថ្ងៃនេះក្រុមហ៊ុនFordបាននាំចូលរថយន្តជាច្រើនដែលមានដូចជា: Ford fiesta, Ford focus, Ford Taurus, Ford f-150, Ford F-150 Raptor, Ford Explorer, Ford Everest នឹង model ជាច្រើនទៀត។ក្នុងនោះក៏មាន Ford Ranger ដែលជា pick up truck មួយដែលមានកម្លាំងខ្លាំង។តែចំពោះ Ford Ranger ទិផ្សាររបស់វាមានតែនៅក្នុងទ្វីបអឺុរ៉ុបនិងអាសីុតែប៉ុណោ្នះ។ហើយថ្ងៃនេះខ្ញុំនឹងនាំងអ្នកទាំងអស់គ្នាទៅស្គាល់modelថ្មីរបស់Fordគឺ Ford Ranger Raptor 2019។
បាទអ្នកទាំងអស់គ្នាធ្លាប់តែលឺ Ford Ranger ធម្មតាតែរថយន្តមួយនេះមិនមែនធម្មតាដូចអ្វីដែលអ្នកគិតនោះទេ។វាត្រូវបានបង្កើតឡើងយ៉ាងពិសេសសំរាប់អ្នកចូលចិត្តការ Offroad ក៏ដូចជាការផ្សងព្រេងជាដើម។ Ford បានបង្កើតពាក្យស្លោកអោយឡានមួយនេះថា"This is just not another truck, this is a super truck"។វាក៏ត្រូវជាសិស្សប្អូនរបស់ Ford F-150 Raptor ដែលមានកម្លាំងខ្លាំងដែលគ្រប់គ្នាទទួលស្គាល់។រថយន្ត Ford Ranger Raptor មានកម្លាំងមិនចាញ់បងរបស់វាប៉ុន្មានទេ។រថយន្តមួយនេះត្រូវបានបងើ្កតរូបរាងដ៏គួរឲកាចពីក្រុមការងារបស់ Ford នៅឯប្រទេសថៃ។នៅឯប្រទេសថៃ Ford បានបង្កើតម៉ាសីុនថ្មីមួយដែលមានទំហំ 2.0liter twin-turbo Diesel(Bi-turbo)ដោយម៉ាសីុនរបស់ Frod Ranger ធម្មតាមានទំហំ 3.2liter turbo diesl។ប៉ុន្តែនៅអាមេរិចកម្លាំងម៉ាសីុនប៉ុននេះមិនអាចប្រកួតប្រជែងជាមួយដៃគូរដទៃទៀតនោះទេដូច្នេះហើយទើប Ford សំរេចចិត្តដាក់ម៉ាសីុនដែលមានទំហំ 2.7liter EcoBoost V6 មានកម្លាំង335 horsepower ដែលម៉ាសីុននេះត្រូវបានបំពាក់ទៅលើរថយន្ត Ford F-150 រួចមកហើយ។ ប៉ុន្តែមិនជាថ្វីនោះទេកម្លាំងម៉ាសីុនប៉ុននេះអាចបំពេញតម្រូវការរបស់យើងស្ទើតែគ្រប់កាល:ទេស:ទៅហើយ។ដូចគ្នាទៅនឹង Ford f-150 ដែរ Ford ranger បានបំពាក់នូរប្រអប់លេង Automatic ដែលមាន១០លេង ហើយយើងក៏អាចកាច់មកSport mode ដើម្បីសាងលេខឬថែមលេខដោយខ្លួនឯងបានដោយប្រើចង្កឹះលេខឬបន្ទះមួយនៅពីក្រោយចង្កូត(Pedal Shifter) ហើយវាបានបំពាក់នូវ ប្រព័ន្ធ 4 wheel drive នឹងមាន៦mode ក្នុងការបើកបរ។
ចំពោះរូបរាងខាងក្រៅរបសវាវិញក៏មិនបា្លស់ប្តូរទាំងស្រុងនៅះដែរ។វាគ្រាន់តែប្តូរនៅចង្កៀងខាងមុខ(Headlight)ដោយមានអំពូល LED នៅគែមនៃចង្កៀងទាំងសងខាង។ចំណែកឯកាងខាងមុខក៏បានប្លាស់ប្តូរដែរដែលធ្វើឲឡានមួយនេះស្អាតនឹងកាចជាងមុន រីឯ Logo Ford នៅខាងមុខក៏បានផ្លាស់ប្តូរដែរពីLogo Ford តូចមួយទៅជាអក្សរFord ធំមួយវិញ។ចំពោះតួរវិញមិនមានការផ្លាស់ប្តូរអ្វីឡើយតែឈ្នាន់ជាន់មានការផ្លាស់ប្តូរដែលធ្វែឲឡានមួយនេះមាំជាងមុន។ចំពោះកង់រថយន្តវិញក៏ត្រូវបានផ្លាស់ប្តូរដែរកោយបានបំពាក់កង់ធំជាមួយក្រលាកាប់ដែលផ្តល់ភាពងាយស្រួលក្នុងការ Offroadហើយក៏បានបំពាក់នូវយ៉ាន់ថ្មីមួយដែលស្រស់ស្អាត។ចុងក្រោយនេះគីឈ្នាន់ខាងក្រោយក៏ត្រូវបានផ្លាស់ប្តូរដែរ។
សរុបមកឡានមួយនេះពិតជាធ្វើឲមនុស្សភាគច្រើនស្រឡាញ់វានឹងចង់បានវាមកប្រើប្រាស់។ឡាននេះមិនទាន់ចេញលក់ជាផ្លូវការនោះទេហើយប្រទេសកម្ពុជាំយើងក៏នូវមិនទាន់នាំចូលដែរ ហើយខ្ញុុុំនឹងរងចាំវាឈានចូលបង្ហាញខ្លួននៅស្រុកខ្មែរ។
អគុណអ្នកទាំងអស់គ្នាដែលបានចូលមកអានអត្ថបទមួយនេះ។
Post a Comment