Header Ads

test

Toyota bring back our childhood dream car in 2020 with a new design!

Toyotaបានបញ្ចេញរថយន្តរបស់ខ្លួនជាច្រើននាចុងឆ្នាំ2018នេះហើយនៅដើមឆ្នាំ2019នេះToyotaបានបញ្ចេញម៉ូដែលដែលមនុស្សជាច្រើនទន្ទឹងរងចាំ ហើយវាមានឈ្មោះថា Toyota GR Supra។ តាមពិតទៅរថយន្តToyota Supra ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1979 តែពេលនោះវាមានឈ្មោះថា Toyota Celica Supra។
នេះជារូបភាពរបស់រថយន្តToyota Celica Supra
រថយន្តនេះមាន៥ជំនាន់មកហើយបើរាប់ទាំងម៉ូដែលដែលToyota ទើបតែចេញនេះ។ ចំពោះម៉ូដែលដែលល្បីល្បាញជាងគេនោះគឺ ជំនាន់ទី៤ដែលគេហៅវាថា MK4 ដែលបានបំពាក់នូវម៉ាស៊ីន2JZ។
នេះជារូបភាពរបស់រថយន្តToyota Supra MK4
រថយន្តកាន់តែល្បីនៅពេលដែលរថយន្តត្រូវបានយកទៅលេងក្នុងរឿង 2fast and 2furious ដែលម្ចាស់របស់រថយន្តនេះគឺ លោក Paul Walker។
ចំពោះរថយន្តនោះមានតម្លៃកាន់តែថ្លៃទល់មកដល់សព្វថ្ងៃ។ តែរថយន្តឈប់ផលិតត្រឹមឆ្នាំ 2002 ។ ងាកមកដល់ឆ្នាំ 2019 វិញToyota បានបង្កើតវាមកវិញជាមួយនឹងការកែប្រែរូបរាងជាថ្មីនិងមានល្បឿនលឿនជាងមុន។ ដោយលើកនេះToyotaបានចាប់ដៃគូរជាមួយនឹងក្រុមហ៊ុន BMW ដើម្បីបង្កើតរថយន្តនេះឡើង ដោយរថយន្តនេះយកគំរូតាមរថយន្តBmw Z4។
រថយន្តនេះប្រើប្រាស់ម៉ាស៊ីនBMW គឺ ម៉ាស៊ីន B58 turbocharged inline Six ដែលមានកម្លាំងសេះ 335 horsepower ដោយពី 0-60mph រថយន្តនេះប្រប្រាស់រយៈត្រឹមតែ ៤វិនាទីជាងប៉ុណ្នោះ។ ដោយរថយន្តនេះភ្ជាប់មកតែជាមួយនឹង8 Speed Automaticប៉ុណ្នោះ។រថយន្តនេះមាន៣option សំរាប់ឲ្យយើងជ្រើសរើស គឺ មាន Supra 3.0 , Supra 3.0 premium , និង launched Edition។
ចំពោះ Base Option រថយន្តនេះបានបំពាក់នូវ 6.5 inch Screen Display with Bluetooth and USB និង បច្ចេកវិទ្យាជាច្រើនទៀតដូចបានបង្ហាញក្នុងអេក្រង់អញ្ចឹង, ចំពោះ Supra 3.0 premium វិញគឺមានការiupgradeដូចជា 8.8 inch Screen Display , Navigation and Apple Carplay and lot more , ចំណែកឯ launched Edition វិញបានបំពាក់នូវ កង់ទំហំ19-inch, គម្របកញ្ចក់ពណ៌ក្រហម ជាដើម។
ការDesign ផ្នែកខាងក្នុងរបស់រថយន្តនេះមានការលក្ចណៈស្រដៀងទៅនឹងរថយន្តBMW ដូចជា Screen Display ចង្កិះលេខ និង បូតុងជាដើប។ ចំពោះ ម៉ូដែល Supra 3.0 ដែលជាBase Modelនឹងមានតម្លៃចាប់ពី 50000$ ឡើងទៅ ចំណែកឯ Supra 3.0 premium នឹងមានតម្លៃចាប់ពី 54000$ និង launched Edition នឹងមានតម្លៃចាប់ពី 56000$ ។

No comments